Home

Wednesday, July 6, 2011

ឥរិយាបថរបស់សហរដ្ឋអាមេរិកចំពោះដំណើរឈានទៅរក សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១


ថ្មីត្បិតសហរដ្ឋអាមេរិកពុំបានទទួលជោគជ័យក្នុងសង្គ្រាមឥណ្ឌូចិនទី២ជាមួយវៀតណាម
ក៏ពិតមែន   ប៉ុន្តែសហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តមហិច្ចតារបស់ខ្លួន  ចង់ក្តោបក្តាប់អាស៊ី
អាគ្នេយ៍ទាំងមូលដដែល ព្រោះសហរដ្ឋអាមេរិកបានមើលឃើញពីចំនុចខ្សោយនៃចំណង ទំនាក់ទំនងសហភាពសូវៀត-ចិន  និង  ចិន-វៀតណាម។   សហរដ្ឋអាមេរិកបានប្រកាស ថានឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសចិន     ខណ:ពេលដែលចិនបានប្រកាសធ្វើកំណែ ទម្រង់របស់ខ្លួននៅចុងឆ្នាំ ១៩៧៨      ហើយការធ្វើដូចនេះគឺ សហរដ្ឋអាមេរិករំពឹងទុកថា ប្រទេសចិននឹងមានវត្តមានក្នុងឥណ្ឌូចិន ឬយ៉ាងហោចណាស់វាក៏អាចបង្កអោយមានភាព កាន់តែតានតឹងដល់សហភាពសូវៀតផងដែរ។   សហរដ្ឋអាមេរិកក៏បានបង្កើនការផ្គត់ផ្គត់ គ្រឿងសព្វាវុធដល់បណ្តាប្រទេសអាស៊ាន     អោយធ្វើការគាបសង្កត់ប្រឆាំងនឹងប្រទេស សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមដោយតាមរយៈ ធនាគារពិភពលោក (World Bank)    មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឆ្នាំ១៩៨៥   ដែល អាស៊ានជំពាក់សហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយពីខែឧសភា ឆ្នាំ​១៩៨៦មក ខណ:ពេលដែល សហរដ្ឋអាមេរិកបានចាប់ដៃគ្នាជាមួយនឹងសហភាពសូវៀត    អំពីកិច្ចព្រមព្រៀងស្តីពីការ កាត់បន្ថយគ្រឿងសព្វាវុធ។  

មួយវិញទៀត    វាក៏ជះឥទ្ធិពលផងដែរដល់នយោបាយសហរដ្ឋអាមេរិក   នៅពេលដែល
មុខមាត់អាក្រក់របស់របប ប៉ុល  ពត ដែលត្រូវបានគេចាត់ទុកជារបបប្រល័យពូជសាសន៍
បានកាន់តែលេចច្បាស់ឡើងៗចំពោះមុខសហគមន៍អន្តរជាតិ  រីឯតួនាទីរបស់សាធារណរដ្ឋ
ប្រជាមានិតកម្ពុជាវិញ  ក៏កាន់តែពង្រីកឡើងៗលើឆាកអន្តរជាតិ។     ដោយក្នុងនោះក៏គួរ
កោតសសើរផងដែរចំពោះអ្នកនយោបាយការទូតកម្ពុជាគឺសម្តេច ហ៊ុន សែន ជាមួយនឹង
ឥស្សរៈជនខ្មែរជាច្រើនអ្នកទៀត។  

តើសហរដ្ឋអាមេរិកដែលជាប្រទេសកំពូលមហាអំនាចមានមុខមាត់យ៉ាងណា   នៅពេល
ដែលអន្តរជាតិដឹងថាខ្លួនគឺជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍ដ៏សែនយង់ឃ្នោងនេះនេះ?

ដោយបានគិតដូចនេះ    សហរដ្ឋអាមេរិកបានប្រកាសចំពោះពិភពលោកថា បញ្ហាកម្ពុជា
ត្រូវដោះស្រាយដោយសន្តិវិធី  ហើយសហរដ្ឋអាមេរិកក៏បានប្រកាសផងដែរថា   ខ្លួននឹង
ជួយសម្រួលទំនាក់ទំនងរវាងសហភាពសូវៀត ចិន និងវៀតណាមថែមទៀតផថ។ ដូច្នេះ
នេះគឺជាភ្លើងបៃតងមួយដែលចាប់ផ្តើមដោយ រ៉ូណាល់ រីហ្គេនដល់ការដោះស្រាយទំនាស់
កម្ពុជាតាមរយៈការផ្តួចផ្តើមក្នុងការបង្កើតគម្រោងកិច្ចព្រមព្រៀងនៃការបញ្ឈប់ផ្តល់ជំនួយ ដល់ភាគីទំនាស់នៅកម្ពុជា រហូតដល់សម្រេចបានជាសន្ធិសញ្ញាសន្តិភាពមួយនៅថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១។

1 comment:

Everydayworld said...

Oh, thank you for your visit. This is just an infant beginning of my blog. Hope to see more of your comments. I am visiting your blog now.